សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្មវិធីសម្ពោធ និងផ្សព្វផ្សាយនូវរបាយការណ៍ស្តីពី ការវិភាគស្ថានភាពស្ត្រី សន្តិភាព និងសន្តិសុខនៅកម្ពុជា (Situation Analysis on Women Peace and Security in Cambodia)

B9E6A72D-0643-47BB-A1A0-7C6FA95C140C 3F92C249-0664-4AFC-A252-7071200B4CFA FCF9C82D-C213-433E-AC5E-371E0EB2038D 3FB10EA2-A2EE-43F9-B813-11BC17F08D08 F6F45BAF-7350-4B0C-84D3-70074BB3BD9B 559740BA-9427-4546-A3F4-554E89FBD351រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កម្មវិធីសម្ពោធ និងផ្សព្វផ្សាយនូវរបាយការណ៍ស្តីពីការវិភាគ ស្ថានភាពស្ត្រី សន្តិភាព និងសន្តិសុខនៅកម្ពុជា (Situation Analysis on Women Peace and Security in Cambodia) ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅសណ្ឋគារកាំបូឌីយ៉ាណា។

កិច្ចប្រជុំនេះ មានគោលបំណងបង្កើនការយល់ដឹង ការរកឃើញគន្លឹះសំខាន់ៗ បញ្ហាប្រឈម និងមេរៀន បទពិសោធន៍ តាមរយៈការវិភាគស្ថានភាពស្ត្រី សន្តិភាព និង សន្តិសុខនៅកម្ពុជា ព្រមទាំងបង្កើនការចូលរួមលើកកម្ពស់ ពីក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួម ក្នុងការរៀបចំផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ 

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានសមាសភាពចូលរួមសរុប ១០០រូប (ស្រ្តី ៨៧រូប)៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment