ខេត្តឧត្ដរមានជ័យ នៅថ្ងៃច័ន្ទ ១៣កើត ខែកក្តិក ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក មុំ នួន មេភូមិឈូកសដឹកនាំប្រជាពលរដ្ឋធ្វើការជួសជុលស្ពានឈើចាស់បាក់ទ្រុឌទ្រោមមួយកន្លែង សម្រួលដល់ការធ្វើដំណើរបណ្ដោះអាសន្នជាស្ពានឈើមួយកន្លែងស្ថិតនៅភូមិឈូកស ជាប់ព្រំប្រទល់ ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលកំពុងតែ រងការបាក់ផុងទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ។ បើយោងតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បាននិយាយថាស្ពានឈើឆ្លងកាត់ធ្វើដំណើរនេះមានការទ្រុឌទ្រោមយ៉ាងខ្លាំង ពិបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផ្សេងៗទៀត។សូុមបញ្ជាក់ថា ស្ពាននេះមានបណ្តោយ២៥ម៉ែត្រគុណ ៤ម៉ែត្រ
ទើបនៅថ្ងៃនេះ មានការដឹកនាំដោយលោកមុំ នួនមេភូមិឈូកស បានដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ សហការគ្នាធ្វើការជួសជុល ស្ពានដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅប្រកបរបររកសុី និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងងាយស្រួលធ្វើដំណើរពេលមានបងប្អូនត្រូវស្កាត់យប់ព្រលប់នូវពេលមានការមន្ទីរពេទ្យ ឬ មណ្ឌលសុខភាព។ល។ ដោយ
លោក វ៉េត)











































