ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែកក្តិក ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣០ តុលា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាថ្មីម្តងទៀតថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរ និងគោរពអរគុណសម្តេចធិបតីចំពោះភាពជោគជ័យនៃនយោបាយការបរទេសរបស់សម្តេចធិបតី ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា–ថៃ តាមរយៈយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» ហើយសម្រេចបាននូវសេចក្តីថ្លែងការណ៍ រួមគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ភាពជោគជ័យនេះជាការឈានមួយជំហានទៀតដែលផ្តល់នូវក្របខ័ណ្ឌនាំឱ្យមានការធូរស្រាលនៃស្ថានការណ៍រវាងភាគីទាំងពីរ និងក៏ជាជំហានមួយឆ្ពោះទៅការបញ្ចប់ជម្លោះទាំងស្រុង ហើយនាំមកនូវការវិលត្រឡប់វិញនៃបងប្អូនកងកម្លាំងទាំង១៨នាក់ ដើម្បីជួបជុំក្រុមគ្រួសារនៅមាតុភូមិវិញ។










































