សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវេទិកាថ្នាក់ក្រោមជាតិក្រោមមូលបទ “យុវជន និងការងារសមរម្យ”

0AEAE6B5-717C-431A-B112-1AAF9B6E1F18 DD5119EF-98CB-44A9-A7F2-BC1D7EF83DD5 7374C4A1-F9F8-4D70-B914-32D856948C8F ភ្នំពេញ៖ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីក្នុងវេទិកាថ្នាក់ក្រោមជាតិក្រោមមូលបទយុវជន និងការងារសមរម្យនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

វេទិកាដ៏មានសារៈសំខាន់នេះ មានអ្នកចូលរួមប្រមាណ ២០០នាក់មកពីតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់វិស័យ សង្គមស៊ីវិល និងវិស័យឯកជនដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីក្របខ័ណ្ឌការងារសមរម្យជាសកល យន្តការពង្រីកទីផ្សារការងារ ព្រមទាំងការធានានិងពង្រីកនូវប្រព័ន្ធកិច្ចគាំពារសង្គម។

ដើម្បីជំរុញការផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌការងារសមរម្យដល់យុវជនឱ្យកាន់តែច្បាស់បន្ថែមទៀតវេទិកា ក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា លើប្រធានបទការងារសមរម្យ បច្ចុប្បន្នភាពទីផ្សារការងារ ការធានាសុវត្ថិភាពនៅកន្លែងការងារ និងតួនាទីសំខាន់របស់និយោជកក្នុងការអនុវត្តច្បាប់ការងារផងដែរ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment