សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជានិងប្រចាំនៅប្រទេសថៃស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១គណៈកម្មការព្រំដែនទូទៅកម្ពុជានិងថៃ(GBC)

B215F21F-28C0-4381-A763-C1043BE022AC 4427848B-F497-4BCB-8B5E-6F02CF359FF1ភ្នំពេញៈស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជានៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥នេះបានបញ្ជាក់ពីការស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១គណៈកម្មការព្រំដែនទូទៅកម្ពុជានិងថៃ(GBC) កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥នៅខេត្តកោះកុងព្រះរាជាណាចក្រកម្ពុជា។

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការបានបញ្ជាក់បន្ថែមថាលទ្ធផលនេះជាការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធីការដោះមីនមនុស្សធម៌និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងព្រំដែន។

«យើងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នាហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់»

ជាមួយគ្នានេះស្ថានទូតអង់គ្លេសប្រចាំកម្ពុជាក៏បានបង្ហោះសារស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះរបស់ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសថៃផងដែរ។ប្រភពពី(AKP).

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment