សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំរុញ​ឱ្យ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ ចាប់​យក​ឱកាស​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​កម្ពុជាលើឆាកអន្តរជាតិ

3E2CBE7D-DB55-4574-9AE8-510FC863CE09 49F864AB-CB2A-44C4-8579-DE0F3CEF34EA 725E2499-8DE5-45ED-89FC-0BAC4C7B7596 19C01811-5C05-4457-B239-6EFFB7F72DD9 3A5C69AD-0B00-4F2B-98C5-A0D78B6BA3A7ភ្នំពេញ៖លោកជំទាវសុវណ្ណវណ្ណារតន៍រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហេងសួររដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសបារាំងកាណាដាជប៉ុនចិននិងកូរ៉េសម្រាប់ឆ្នាំសិក្សា២០២៥២០២៦ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតចូលជួបសំណេះសំណាលនិងសម្តែងការគួរសមនៅទីស្តីការក្រសួងនាព្រឹកថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥។

ក្នុងឱកាសនេះលោកជំទាវសុវណ្ណវណ្ណារតន៍រដ្ឋលេខាធិការប្រចាំការចែករំលែកនូវគោលនយោបាយទីផ្សារការងាររបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជាពុទ្ធិបន្ថែមសម្រាប់និស្សិតជ័យលាភីកម្ពុជាក្នុងការរៀបចំជណ្តើរអាជីពរបស់ខ្លួននិងជាទុនក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហគមន៍អន្តរជាតិ។

ទន្ទឹមនេះលោកជំទាវក៏បានលើកទឹកចិត្តនិស្សិតជ័យលាភីចូលរួមជាភ្នាក់ងារព័ត៌មានទីផ្សារការងារក្នុងការផ្សព្វផ្សាយឱកាសការងារតាមរយៈការទូរសព្ទមកកាន់លេខ១២៩៧ដើម្បីចុះឈ្មោះស្វែងរកការងារដែលទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងផ្តល់សេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ។

ជាទីបញ្ចប់លោកជំទាវបានរម្លឹកអំពីបេសកកម្មរបស់និស្សិតជ័យលាភីទាំងអស់ក្នុងនាមជាយុវជនបន្តវេនដែលត្រូវតែក្លាហានក្នុងការការពារកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅគ្រប់កាលៈទេសៈនិងត្រូវប្រើប្រាស់ចំណេះដឹងដែលទទួលបានក្នុងការចូលរួមកសាងនិងអភិវឌ្ឍមាតុប្រទេសឱ្យបានរុងរឿងជានិច្ចនិរន្តរ៍៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment