
ភ្នំពេញ: សេចក្តីថ្លែងការណ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ឯកឧត្តមវ៉ាន់មូហាម៉ាត់ណ័រមៈថាប្រធានសភាតំណាងរាស្ត្រនិងជាប្រធានរដ្ឋសភាថៃចំពោះលោកឧត្តមសេនីយ៍ឯកប៊ុនស៊ីនផាត់ឃ្លាំងមេបញ្ជាការយោធភូមិភាគទី២របស់ថៃដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័ររដ្ឋសភានៃព្រះរាជាណាចក្រថៃនិងកាសែតThe Nation កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២៥កន្លងទៅដែលលោកឧត្តមសេនីយ៍ឯកប៊ុនស៊ីនផាត់ឃ្លាំងបានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់៥១ថ្ងៃទៀតដោយទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជាទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។
ការប្រកាសនេះជាភស្តុតាងជាក់ស្តែងនិងមិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុនិងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនានិងដោយគិតទុកជាមុន៕










































