សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម បណ្ឌិត ធឹម សំផូត និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាជនភៀសសឹកចំនួន ៥៤គ្រួសារ ក្នុងមូលដ្ឋានឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប

95CAA16F-5C44-40D9-AA72-9BDA122847DE 126BB69C-BCD6-47D3-9786-9AC1E4741A26 7C433C53-39CD-456B-B7DD-3394732EB217 6651A122-34EA-48E6-A299-C1ADBDE7BD0C សៀមរាប៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ធឹម សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន សមាជិករាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារចុះជួយឃុំសែនសុខ ព្រមសហការី, លោកស្រី ចាន់ រ៉ុន អភិបាលរងស្រុកក្រឡាញ់ លោក គឹម ធន់ នាយកសាខាវិទ្យាស្ថានI.M.S.E ប្រចាំខេត្តសៀមរាប និងសហការី, ព្រះយសោធរញាណ ឡោម សុឈាត ចៅអធិការវត្តព្រះសិអារ្យ, លោក កែម សំបូរណ៍ ប្រធានសមាគមខ្មែរនៅប្រទេសបារាំងព្រមទាំងក្រុមគ្រួសារបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តប្រាសាទរតនះត្រពាំងក្រសាំងប្រមាណជាង៥០គ្រួសារ។

ឯកឧត្តមបណ្ឌិត ធឹម សំផូត បានមានប្រសាសន៍ថា ឈរលើស្មារតីរួមគ្នាជាធ្លុងមួយ សាមគ្គីភាពឯកភាពជាតិខ្មែរ និងក្នុងស្មារតីចែករំលែក ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ,

ថ្ងៃនេះ ឯកឧត្តម និងសហការី,លោកស្រីអភិបាលរងស្រុក អាជ្ញាធរឃុំភូមិ លោកនាយកវិទ្យាស្ថាន I.M.S.E ប្រចាំសាខាខេត្តសៀមរាប ព្រះចៅអធិការព្រះសិអារ្យ បានមកជួបសួរសុខទុក្ខបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តប្រាសាទរតនះត្រពាំងក្រសាំង មកពីក្រុងសំរោង ខេត្តឧត្តរមានជ័យ បានកំពុងជួបការលំបាកនិងទុក្ខសោក ដោយសារការឈ្លានពានពីកងទ័ពថៃមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។

ឯកឧត្តមបណ្ឌិត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹកក៏ដូចវីរយុទ្ធជនពលី និងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តសៀមរាបរបស់យើងផងដែរ។

ឯកឧត្ដមបណ្ឌិត បានលើកឡើងថា ក្នុងកាលៈទេសៈនេះ បងប្អូនកំពុងជួបប្រទះនូវការលំបាកដោយត្រូវចាកចោលផ្ទះសម្បែង ភូមិឋាន ទ្រព្យសម្បត្តិ មុខរបរ និងអាជីវកម្មផ្សេងៗ។ ប៉ុន្តែការលំបាកនិងទុក្ខសោករបស់បងប្អូន ក៏គឺជាទុក្ខសោកនិងការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ជាតិខ្មែរយើងទាំងអស់គ្នា ក្នុងស្មារតីជាប្រជាជាតិតែមួយ។ ដូច្នេះ សូមអ្នកទាំងអស់គ្នាជឿទុកចិត្ត និងបន្តគាំទ្រដល់វីរយុទ្ធជនរបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់ជីវិត ដើម្បីការពារបូរណភាពទឹកដី មាតុភូមិនៃយើង និងសូមបន្តរួមគ្នាចែករំលែក រែកពុននូវទុក្ខសោកនិងការលំបាកទាំងនេះទាំងអស់គ្នា និងរួមគ្នាប្រឹងប្រែង តស៊ូ លះបង់ ហ៊ានកែ បន្តពង្រឹងនិងលើកកម្ពស់សមត្ថភាព ដើម្បីប្រែក្លាយការលំបាកនិងទុក្ខសោកនេះ ឱ្យក្លាយទៅជាចលនាជាតិចលនារួបរួមជាតិ ឯកភាពជាតិ ដើម្បីអាចម្ចាស់ការការពារជាតិ និងកសាងជាតិខ្មែរយើងឱ្យខ្លាំងពូកែ រឹងមាំ និងមានស្ថិរភាព ព្រមទាំងជំរុញដល់ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនជានិរន្តរ៍។

ឯកឧត្ដមបណ្ឌិត ធឹម សំផូត ក៏បានគូសបញ្ជាក់អំពីគុណតម្លៃនៃ «សន្តិភាព» ដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារនិងរក្សាឱ្យបានក្នុងគ្រប់កាលៈទេសៈ ដើម្បីជាគុណប្រយោជន៍ដល់ជីវភាពរស់នៅរបស់យើងផ្ទាល់ ក្រុមគ្រួសារយើងផ្ទាល់ និងជាមូលដ្ឋានមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ និងការកសាងជាតិរបស់យើង ក្នុងរយៈពេលវែង។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ជំនឿទុកចិត្តទៅលើសមត្ថភាពដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានការជ្រោមជ្រែងពេញទំហឹងពី សម្ដេចតេជោ  ហ៊ុន សែន ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវ

សន្តិភាពជូនបងប្អូន និងការពារបាននូវអធិបតេយ្យភាព  បូរណភាពទឹកដីរបស់យើង ដោយសន្តិវិធីតាមរយៈនយោបាយការទូត និងឈរលើគោលការណ៍ច្បាប់ ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ទាំងសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងទាំងបណ្ដាប្រទេសអាស៊ាន។

6651A122-34EA-48E6-A299-C1ADBDE7BD0C

ក្នុងស្មារតីរួមគ្នាជាធ្លុងមួយ និងដើម្បីសម្រាលការលំបាករបស់បងប្អូនភៀសសឹក ក្នុងពេលដ៏លំបាកនេះ

ឯកឧត្ដមបណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងសមាជិករាជរដ្ឋាភិបាល ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសែន បានពាំនាំនូវអំណោយសម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកសរុបចំនួន ៥៤គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ១០គីឡូក្រាម, សារ៉ុង១ក្រមា១ ថ្នាំពេទ្យ ១បន្ទះ ,កន្ទេល១, ភួយ១, មី ៥កញ្ចប់,ត្រីខ ៥កំប៉ុង ទឹកសុទ្ធ ២យួរ ទឹកស៊ីអ៊ីវ១ដប,និងថវិកាចំនួន ២០ ,០០០រៀល។ ដោយឡែក ឯកឧត្តមបណ្ឌិត ក៏បានប្រកេនតេយ្យវត្ថុ និងបច្ច័យចំនួន ៦០០,០០០រៀលចំនួនបីវត្ត ក្នុងឃុំសែនសុខទាំងមូល។1BBEE641-8ED8-4F2A-8AC5-A73CC1FFF8B9

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment