សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី អញ្ជើញចុះសួរសុខទុក្ខកងទ័ពដែលរងរបួសក្នុងសង្គ្រាមវាយប្រហារដោយកម្រោលរបស់កងទ័ពសៀម

A85FCE04-3A9C-42C4-A164-D2D2608E7C7E 121A4D81-B8BD-42AD-ADB5-3C3DFC80B7F5ព្រះវិហារ៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ បន្ទាប់ពីរងរបួសក្នុងការវាយប្រហារដោយកម្រោលរបស់កងទ័ពសៀម តាមបន្ទាត់ព្រំដែនកម្ពុជាថៃ។

នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ពិសេសក្នុងកាល:ទេសៈនេះកងទ័ពបានលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហាន តស៊ូការពារបូរណភាពទឹកដីពីការឈ្លានពានទាំងកម្រោលរបស់កងទ័ពសៀមតាមបន្ទាត់ព្រំដែនកម្ពុជាថៃ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីអាណិតអាសូរចំពោះកងទ័ព ដែលរងបួសក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពចោរសៀម ដែលបានបើកការប្រហារមុនមកលើកងទ័ពកម្ពុជា។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមជូនពរដល់កងទ័ពដែលកំពុងសម្រាកព្យាបាលបន្តថែទាំសុខភាព និងឆាប់ជាសះស្បើយពីរបួស។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានណែនាំដល់ក្រុមគ្រូពេទ្យ សូមបន្តថែទាំ និងតាមដានពីសុខភាពកងទ័ព ដែលកំពុងសម្រាកព្យាបាលត្រូវទទួលបានការយកចិត្តទុកដាក់ឱ្យបានល្អបំផុតដោយសារកងទ័ពបានការពារបូរណភាពទឹកដី និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់បំផុតជូនជាតិមាតុភូមិ៕A32E0ED7-16F5-4557-B662-0124668C5423

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment