ព្រះវិហារ: នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹងនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៥០០០ ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងសង្គមកិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាក និងបាត់បង់ទីជម្រក។ ឯកឧត្ដមរដ្ឋមន្ដ្រីបានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដោយក្ដីអាណិតអាសូរ និងបានលើកទឹកចិត្តឱ្យពួកគាត់មានភាពរឹងមាំ និងសង្ឃឹមជានិច្ចលើការដោះស្រាយបញ្ហារបស់រាជរាដ្ឋាភិបាល៕











































