សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥

75A50E1F-8DFE-4C3D-A844-8708A60DAF2C 418D7F6F-6CCE-47AA-8A2A-7CE665CC3A91 1B863B55-D95B-41F5-8751-F8140FDC05C8

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ គណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូនិងការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃកម្មវិធីទី៣។

យោងតាមការធ្វើបទបង្ហាញដោយនាយកដ្ឋានជំនាញ បានលើកឡើងថា គន្លឹះសំខាន់ៗនៃពិពិធកម្មសេដ្ឋកិច្ចជនបទនៅកម្ពុជារួមមាន៖ ការធ្វើពិពិធកម្មកសិកម្មចម្រុះ, ការផលិត ការកែច្នៃ និងបង្កើនតម្លៃបន្ថែមលើកសិផល, ការបង្កើតមុខរបរក្រៅពីកសិកម្ម,  ការបង្កើតសហគ្រាសធុនតូចនិងមធ្យម (SMEs),  ការអភិវឌ្ឍជំនាញ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,  ការគាំទ្រផ្នែកមីក្រូហិរញ្ញវត្ថុ, និងការដាក់បញ្ចូលកម្មវិធីឌីជីថល។

បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចដែលក្រសួងប្រគល់ជូន ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបានផ្ដល់វេទិកាជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ និងធាតុចូលបន្ថែម ដោយផ្ដោតលើសមិទ្ធផលការងារដែលសម្រេចបាន, ចំណុចខ្លាំង, ចំណុចខ្សោយ, បញ្ហា ប្រឈម និងការដាក់ចេញនូវទិសដៅការងារបន្ដឱ្យចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការនៅតំបន់ជនបទ និងស្របតាមការវិវត្ដនៃសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានជំនាញទាំង៤ នៅក្នុងកម្មវិធីអាទិភាពទី៣ របស់ក្រសួង ធ្វើការសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងារពិពិធកម្មសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការជំរុញការអភិវឌ្ឍន៍ភូមិគំរូ ឱ្យទៅជាភូមិគំរូគន្លឹះ និងដើម្បីឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចែងថា ជំរុញការអភិវឌ្ឍចម្រុះ និងការអនុវត្តចលនាភូមិមួយផលិតផលមួយនិងចលនាភូមិគំរូរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

9303AA03-E033-42D4-9552-03768A830E50 D7E2A8FD-BC4E-411D-A549-CDBE2589975F 865491FB-34A0-4705-86C4-505DAD5A3B30

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment