សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “

D0FE6570-95D9-406F-B3B8-831CDD87321A E3A10124-D454-4F59-9570-6F97A984C41B

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទដោយមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម ជាថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទី២ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទជាច្រើនរូប។ គិតត្រឹមចុងឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដោយសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយជាផែនការនៅត្រឹមឆ្នាំ២០៣០ នឹងសម្រេចឱ្យបាន ១០០%

CCB83178-877F-4559-A1C0-6EF26D4C300B 7A4FA236-3403-4611-A3FB-174EC1D8C076

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment