សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយកដ្ឋានពេទ្យការងារបើកវគ្គបណ្តុះបណ្តាលស្តីពីគ្រូពេទ្យសហគ្រាសដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះ ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស

13A1CA74-0390-44A2-B057-6CBF04CFF100 F5BF4655-7429-40BE-A4CA-D0317CDBDB14 7BE57B15-3E93-4387-885D-9F5C19256D1D

ភ្នំពេញ: នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូឆ្នាំ២០២៤នេះ នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគ្រូពេទ្យសហគ្រាស ក្រោមអធិបតីភាពឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីគ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលនៅតាមសហគ្រាស គ្រឹះស្ថាន សរុបចំនួនជាង ៦០នាក់។

វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះផ្នែកសុវត្ថិភាព និងសុខភាពការងារ និងលើកកម្ពស់សេវាពេទ្យសហគ្រាសប្រកបដោយគុណភាព និងប្រសិទ្ធភាពដល់គ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលដែលបម្រើការងារនៅក្នុងគិលានដ្ឋាន ឬបន្ទប់រុំរបួសប្រចាំសហគ្រាសគ្រឹះស្ថាន ដើម្បីបំពេញបេសកកម្ម និងតួនាទីបានពេញលេញ ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ជាពិសេសរួមចំណែកបង្ការ និងទប់ស្កាត់ហានិភ័យការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។

7522B7C4-868D-4924-8D33-FE3228F03D8D DDC7FA74-75FC-43CA-ADBB-993BBAF162D2

Filed in: ទេសចរណ៍

Leave a Reply

Submit Comment