សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ហេង សួរ អញ្ជើញបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» នៅអគារពិព័រណ៍កោះពេជ្រ ដែលមានឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជន

3C619512-E90D-48F3-951C-7FC7B9ABED8C AC0D8F96-D547-4682-B50A-4D9983A9CFC1 285CF733-7FA3-431B-9930-DCF8F3579126 45090DFF-875F-48A3-B608-5B5C51F1392Bភ្នំពេញ : ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ត្រូវបានបើកដំណើរជាផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំជាងគេនៅកម្ពុជា។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤នេះ មានក្រុមហ៊ុន សហគ្រាស និងស្ថាប័នចំនួន ១៥០ បានចូលរួមដោយផ្តល់ឱកាសការងារជាង ៣ម៉ឺន កន្លែងសម្រាប់យុវជន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ត្រូវបានរៀបចំឡើងដើម្បីជួយយុវជន, អ្នកស្វែងរកការងារ, និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាលឱ្យមានការយល់ដឹង និងទទួលបានព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យអំពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ សារៈសំខាន់នៃការលើកកម្ពស់ផលិតភាពនិងសហគ្រិនភាព ពិព័រណ៍ការងារថ្នាក់ជាតិលើកទី១៤នេះ ក៏បានរៀបចំឱ្យមានសិក្ខាសាលាស្តីអំពីការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាពនិងការលើកស្ទួយសហគ្រិនភាពយុវជន ដើម្បីកំណើនប្រកបដោយចីរភាពនៅកម្ពុជា

ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់តាំងបង្ហាញនូវបញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវានានារបស់ក្រសួងដល់សាធារណជន និងRobot Coffee ដែលបង្កើតឡើងដោយស្នាដៃសិស្សនិស្សិតរបស់ TVET តាមរយៈស្នាដៃថ្មីទាំងពីរនេះ រួមផ្សំជាមួយឱកាសការងារជាង ម៉ឺនកន្លែង ក្រសួងរំពឹងថា នឹងមានអ្នកចូលរួមពិព័រណ៍នេះច្រើនជាងឆ្នាំកន្លងទៅ ដោយអាចនឹងទាក់ទាញយុវជនសិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជន សរុបប្រមាណ ១០ម៉ឺននាក់ ដោយអ្នកចូលរួមដោយផ្ទាល់ប្រមាណជាង៤ម៉ឺននាក់ និងអ្នកចូលរួមតាមរយៈអនឡាញ ប្រមាណ៦ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនេះ។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត។

សូមជម្រាបថា បន្ថែមពីការរៀបចំនៅទីតាំងកោះពេជ្រផ្ទាល់ ពិព័រណ៍ការងារនេះក៏ត្រូវបានរៀបចំជា online ក្នុងពេលជាមួយគ្នានេះផងដែរ តាមរយៈគេហទំព័រwww.careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យយុវជនរបស់យើង ដែលកំពុងរស់នៅនៅតាមបណ្តាខេត្តផ្សេងៗក៏អាចទទួលបាននូវឱកាសដូចគ្នាក្នុងការដាក់ពាក្យស្នើសុំធ្វើការ និងធ្វើការសម្ភាសន៍ជាមួយនឹងសហគ្រាស ក្រុមហ៊ុន ដែលកំពុងមានតម្រូវការងារនៅក្នុងពិព័រណ៍ការងារនេះ ដូចយុវជនដែលមកផ្ទាល់ផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017

27C4F84D-E72A-48B2-A891-2214FFCD6E91 3E3E3CA6-64F8-4F5F-97A7-86598EC0130E D35638C5-5B76-444C-BEC3-E9798BC68374 648A325E-774D-4D0D-9695-11D9F1E12E42

467 423 លេខ Hotline 1297 1286

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment