សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងស្ថានភាពផ្លូវ ០២ខ្សែ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី

4543D6F4-F40A-48DD-8080-697262F4AABE BD82645C-F2F4-40D4-8A8F-F226F9EDE09B 4305A697-AC2F-4669-A005-8F9F53A9509D

ខេត្តមណ្ឌលគិរី នារសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា  ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស  បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងស្ថានភាពផ្លូវ ០២ខ្សែ ដូចខាងក្រោម

ខ្សែទី១ ការដ្ឋានស្ថាបនាផ្លូវល្បាយថ្មភ្នំប្រវែង ១០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចភូមិរង្សី ឃុំស្រែសង្គម ទៅភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាគម្រោងទឹកជំនន់ ផ្លូវនេះបានចាប់ផ្ដើមស្ថាបនាកាលពីខែ មិថុនា ឆ្នាំ២០២៤ លទ្ធផលសម្រេចបាន៥៣% គ្រោងនឹងបញ្ចប់នៅ ខែវិច្ឆិកា ឆ្នាំនេះ ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋមន្រ្ដី បានណែនាំឱ្យមន្រ្ដីបច្ចេកកទេសប្រចាំការនៅការដ្ឋានត្រួតពិនិត្យលើបច្ចេកទេសនៃការស្ថាបនា អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគំនូសប្លង់ដើម្បីធានាបានទាំងបរិមាណ និងគុណភាព

ខ្សែទី២ ជាប្រភេទផ្លូវល្បាលក្រួសមានស្ថានភាពទ្រុឌទ្រោម ប្រវែង គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែសង្គម ទៅដល់ភូមិអន្រ្ដេះ ឃុំអបួនលើ ស្រុកកោះញែក ផ្លូវនេះនឹងធ្វើការស្ថាបនាដោយក្រាលកៅស៊ូពីរប្រភេទ DBST ក្នុងផែនការ ៣ឆ្នាំ (២០២៥២០២៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

F76C5F87-E174-4973-84EB-2F8B460DD2C3 F5F5CF48-D9A4-409D-B2AD-F8858F3B447B BEBDED44-8CF4-4AEC-9F49-A9BB545E1910 15A29FEF-D080-44A7-8849-2826B453F4D9

បន្ទាប់មកឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ពានអូរច្បារ ប្រវែង៧៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១១

59F98B77-0D37-4079-8B71-86BC46FA03B6 97D73DA9-05F2-4FF5-AE2C-E3A6D83674C0 5B44F5D4-7610-40CA-837F-E8A9612DDA1E BE955E31-7EB3-4576-A91B-F164E8742E4D 03BC9337-A292-4C37-A0DA-77937172C7FB

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment