
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន២ រួមមាន ១). សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ និង ២). សេចក្តីព្រាងអនុក្រឹត្យស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមតេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងក្របខ័ណ្ឌលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) នៅសាលប្រជុំ “តេជោសន្តិភាព” ជាន់ទី២ នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សាលាភូមិន្ទរដ្ឋបា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង–ស្ថាប័នទាំងអស់ និងអភិបាលរាជធានី–ខេត្តទាំង២៥ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕











































