
ខេត្តព្រៃវែង: ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈនិងលោកបណ្ឌិត ទូច សុឃៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង តំណាង ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានដឹកនាំធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុក និងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន៥៦៩នាក់ នៅវិទ្យាល័យ មេសាង ក្នុងស្រុកមេសាង ខេត្តព្រៃវែង៕











































