សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្ពុជា-អាមេរិក ពិភាក្សាបញ្ហាមួយចំនួនពាក់​ព័ន្ធនឹងការរីក​សាយភាយ​អាវុធ​នុយ​ក្លេអ៊ែរ ការគ្រប់គ្រងអាវុធ និង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ក្នុងវិស័យយោធា និងអាវុធគីមី

FA52D0A4-38AC-4A78-8315-529777542A29

ភ្នំពេញ: ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជួបឯកឧត្តម Paul Dean, Principal Deputy Assistant Secretary of State for Arms Control, Deterrence and Stability នៃក្រសួងការបរទេសសហរដ្ឋអាមេរិកនៅទីស្តីការក្រសួង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សាបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ការគ្រប់គ្រងអាវុធ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យយោធា និងអាវុធគីមីដោយផ្អែកលើទស្សនៈចូលរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment