សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ពីខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង

0379E9F2-2CC6-4622-8368-FBDEB2C3FA2E DEC2400B-372C-4818-9A5E-E3EDEC708CBF

(ភ្នំពេញ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងពីឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីអង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។

ក្នុងពិធីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យទាំង១០គ្រឿងដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងអង្គភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងនោះ ឯកឧត្តម Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនេះគឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត ក៏ដូចជាទំនាក់ទំនងកម្រិតយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានសន្យានឹងបន្តស្វែងរកជំនួយបន្ថែមទៀតដល់ក្រសួងការងារក្នុងករណីដែលមានតម្រូវការបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាណចិត្តដ៏ធំទូលាយរបស់រដ្ឋបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េដែលបានគិតគូរ និងបន្តយកចិត្តទុកដាក់ដើម្បីសម្រួលដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment