សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយករដ្ឋមន្រ្ដី ៖ ទោះប្រឈមការលំបាក ឬត្រូវប្រើពេលច្រើនយ៉ាងណាក៏ដោយ ត្រូវតែបន្តទៅមុខ រហូតដល់រកឃើញអាកាសយានិកទាំង២រូបដែលបាត់ខ្លួន!

3DE186FC-24B4-43AD-B6B6-830F578AA1F8

ភ្នំពេញៈ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា ទោះប្រឈមការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិកទាំង២រូប បន្ទាប់ពីកងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូប នៅតែបន្តជានិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍នៅលើបណ្ដាញសង្គមនៅថ្ងៃទី២៣ ខែកក្កដានេះថា អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន រូបបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្ដេចធិបតីបានបញ្ជាក់ថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំងឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច សម្ដេចធិបតីសូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោកនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកអគ្គមេបញ្ជាការ នៃកងយោ ធពល ខេមរភូមិន្ទ, លោកអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, លោកអភិបាល នៃ គណ: អភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់ មួយនេះ។ជាមួយគ្នានេះ សម្ដេចធិបតីក៏សូមអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។ទន្ទឹមនឹងនេះ ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអា កាសយានិករបស់យើងទាំងពីររូប ក្នុងកាសនោះ សម្ដេចធិបតីសូមជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសម ប្រកបតែនឹងសេចក្តីសុខ សុវត្ថិភាពក្នុងការបំពេញ បេសកកម្ម ដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថាយើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះផងដែរ៕

259CCF1B-A4AA-48CF-AD78-0D97BF6D30F5 588A769C-2EBA-4CDC-905B-9D42C3D80BBD 96272E65-BB55-4140-85B7-F5E1985E209F 7CB460B2-412D-4B3A-A62A-8E10E806FE1F BDC47346-7DE7-417B-9262-728BB0A5371B 0F0CE17E-F5E5-4EBF-8A9B-DA271D2A9CBB

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment