សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ ពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ និងដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវមកកម្ពុជា

AFBD3D2E-8437-4E8B-A4F4-CFCFEEFBE8B9 ភ្នំពេញ : ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ៏ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម ឧត្តមសេនីយ៏ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

ដំណើរបំពេញទស្សនកិច្ចមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៏ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវ បំពេញទស្សនកិច្ចមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩៣១ ខែកក្កដា ឆ្នាំ២០២៤។

ព្រឹត្តិការណ៏ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នឹងត្រូវរៀបចំប្រារព្ធធ្វើនៅថ្ងៃចន្ទ័ ១កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តមលោកជំទាវ សមាជិកសមាជិការាជរដ្ឋាភិបាល បណ្ដាអង្គទូតបរទេសនានាប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិអន្តរជាតិ មហាជន និងកងកម្លាំងប្រដាប់អាវុធ។កិច្ច ប្រជុំ នេះមានការអញ្ជើញចូលរួមពីសំណាក់នាយ សេនា ធិការរង ស្នងការ ស្នងការរងនាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះអ... និងភ្ជាប់Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំងពីរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment