ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា រហូតដល់ថ្ងៃទី១៩ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៧ ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺនដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ ហើយបញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ៕( ប្រភពពីវិទ្យុបាយ័ន)