សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ព្រះមហាក្សត្រ អំពាវនាវឱ្យចូលរួមការពារព្រៃឈើ និងដាំដើមឈើឱ្យបានច្រើនសម្រាប់ជាប្រយោជន៍ដល់មនុស្ស សត្វ

2647672F-70BF-4BB6-9A0D-B06E0A12940C 69FBE390-A696-4323-993B-C3E9FA697F89 396451CA-3FCF-4DE3-92D5-47457CC712A1 69259D61-2732-438D-9434-81F64B2A9855 ខេត្តតាកែវៈ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្កាអំពាវនាវឱ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធ ចូលរួមការពារព្រៃឈើ និងដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើននូវគម្របព្រៃឈើ ព្រោះព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ជីវិតមនុស្ស និងសត្វ ដែលរស់ នៅលើភពផែនដី។

ក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា កក្កដា ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវានិងសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តនានាចាប់តាំងពីសម័យ សង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានមានព្រះរាជបន្ទូលបន្តថា រុក្ខទិវា ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ដូច្នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ បានអំពាវនាវឱ្យចូលរួមការពារព្រៃឈើនិងដាំដើមឈើឱ្យបានច្រើន ខណៈដែលព្រៃឈើបានរួមចំណែករក្សាលំនៅធម្មជាតិ ដូច្នេះការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ ផងដែរ។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះព្រះរាជពិធីបុណ្យរុក្ខទិវា បានបង្កើតសួនរុក្ខទិវាសរុប ៤៧៥ហិកតា នៅតាមបណ្តារាជធានីខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើនិងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើចំនួនជាង៨ម៉ឺនហិកតានិងសួនសាធារណៈឬសួនឯកជនជាច្រើនទៀតនៅតាមសាលារៀន វត្តអារាម និង រមណីយ ដ្ឋាន៕

6C636E39-21EA-418A-838C-A9AC9EB780AAED777464-E8F6-43FA-9E58-EEACC69F95FA

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment