សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រុមឈ្មួញឈើសម្រុកដឹកជញ្ជួន ឈើតាម រយៈ រថយន្ត hig hIander និង រថយន្ត ធុន ត្រាយកទៅលក់នៅ ស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ

B764532A-D78D-4373-988B-7EE5F021931A 1EACCE52-F55E-49F1-93DC-59BBDC85B9E6

មណ្ឌលគីរី : សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដាថា បាននិយាយថា ពួកគាត់តែងតែឃើញ រថយន្ត( ម៉ាក highlander និង ម៉ាក TH UM TRA ) តែងចូលមកដឹកឈើជារៀងរាល់ថ្ងៃនៅចំណុច ភ្នំ ព្រិច ក្នុងភូមិម្ពៅ ឃុំ ប៊ូ ស្រាស្រុក ពេជ្រា ដា  នឹងស្រុក កោះ ញ៉ែ   រួមទាំងស្រុក កែវសីមា ក្នុងខេត្តមណ្ឌលគីរី  ហើយសេចក្តីរាយការណ៍នោះបានបន្តទៀតថា  ពួកគាត់មិនដែលឃើញ ស្ថាប័នពាក់ព័ន្ធណា ចុះមកបង្រ្កាបម្តងណាឡើយ  ពូកគាត់ឆ្ងល់ថា តើក្រុមឈ្មួញដឹកឈើបានឈើបានទាំងយប់ទាំងថ្ងៃនោះមានអំណាចធំប៉ុណ្ណា ទើបដឹកឈើយកទៅលក់នៅប្រទេសវៀតណាមបាន។ បើយោងតាមប្រភពពីមន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាលប្រចាំខេត្តមណ្ឌលគិរី បាននិយាយថា  ក្រុមឈ្មួញ រកស៊ីដឹកឈើប្រហែលជាមានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធទើបការរកស៊ីឈើដោយរលូនបែបនេះ។

បើយោងតាមប្រភពពីមន្រ្តីច្រកទ្វារទ្វេភាគីដាក់ដាំ បាននិយាយថា មេឈ្មួញរកស៊ីឈើ មានតែ២ឬបីនាក់ប៉ុណ្ណោះប្រចាំខេត្ត ហើយគ្មានបុគ្គលណាហ៊ានប៉ះពាល់លើក្រុមឈ្មួញឈើឡើយ ហើយប្រភពនោះបានបន្តទៀតថា មេឈ្មួញឈើ គឺបានរត់ការ រួចជាស្រេចមុនចេញដំណើរដឹកជញ្ជូនឈើ៣ស្រុកក្នុងខេត្តតែ១។ប្រការ នេះហើយបាននិង កំពុង ធ្វើឲ្យ ព្រៃឈើ ក្នុង តំបន់ ព្រៃ ការពារ ព្រៃ អភិរក្ស ព្រៃសហគមន៍ ក្នុង ស្រុក កោះ ញ៉ែ ស្រុក ពេជ្រា ដា ស្រុក កែវ សីមា ចៀស មិន ផុត ពី សេចក្ដីវិនាស សាប សូន្យ នៅក្នុង ពេល ឆាប់ៗ ខាងមុខ នេះ ឡើយ  អស់រយៈពេល ជាច្រើន ថ្ងៃកន្លងទៅ នេះ ឈ្មួញ ឈើបាន សម្រុក ដឹកជញ្ជូន ឈើ ប្រណីត និង ឈើ ប្រភេទ លេខ 1 ពីចំណុច ភ្នំ ព្រិច ក្នុងភូមិ ម្ពៅ ក្នុង ស្រុក កោះ ញែក ស្រុក ពេជ្រា ដា ចេញ ទៅ ស្រុក យួន តាមច្រក ដាក់ ដាំ យ៉ាងគំហុក សកម្មភាព របស់ ក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅ ស្រុក យួន គ្មាន មន្ត្រីជំនាញ សមត្ថកិច្ច ណា ទប់ស្កាត់ ឡើយ។

ប្រជាសហគមន៍ ក៏ដូចជា ប្រជាពលរដ្ឋ ចំណុច ភ្នំព្រិច ក្នុងភូមិ ម្ពៅ ឃុំ ប៊ូ ស្រា ស្រុក ពេជ្រា ដាស្រុក កោះ ញ៉ែ អំពាវនាវ ដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើ   ផ្ទៃ ប្រទេស និង ជា ប្រធាន គណៈ កម្មការថ្នាក់ ជាតិ ដើម្បីទប់ស្កាត់ បទល្មើស ព្រៃឈើធនធានធម្មជាតិ មេត្តា ចាត់ មន្ត្រី ក្រោម ឱវាទ ចុះ ត្រួតពិនិត្យជាបន្ទាន់ផងទាន បើមិន ដូច្នោះ ទេព្រៃឈើ ដែល នៅ សេសសល់ បន្តិចបន្តួច ពិតជា វិនាស អស់ ក្រោម ស្នាដៃមេឈ្មួញជាក់ជាពុំខាន់

ពេលកន្លងទៅថ្មីៗនេះ  សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែងតែដាក់បទបញ្ជាដល់ អាជ្ញាធរ គ្រប់រាជធានី ក្រុងខេត្តឲ្យទប់ស្កាត់ការកាប់ឈើ ឬទន្រ្ទានដីធ្លីរដ្ឋដោយខុសច្បាប់ត្រូវបង្រ្កាបឲ្យទាន់ ពេលវេលា។ ជាលទ្ធផលខេត្តមួយចំនួនធំស្ទើរអស់ដែលបង្រ្កាបបានល្អប្រសើរ ចម្លែកអ្វីតែខេត្តមណ្ឌលគីរី  ក្រុមឈ្មួញឈើតែ ១ឬ២នាក់សោះ គ្មានស្ថាប័ន ឬអាជ្ញាធរណាអាចបង្រ្កាបបានឡើយ  (sic)

ពាក់ពន្ធ័ករណីខាងលើ អង្គភាពបានទំនាក់ទំនងព័ត៌មាននេះ ទៅលោក ស្នងការនគរបាលខេត្តមណ្ឌលគិរី តាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំការបកស្រាយពីលោក ចំពោះករណីការដឹកជញ្ជូនឈើ តែលោក ចូលមើលហើយ គ្មានការឆ្លើយតប។

អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕

179504CD-C8CA-4BC3-AA10-F06452561635

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment