សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម លឹម ស៊ីដេនីន ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធ បង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថីស៊ី ជីនពីង”

ACF20543-759D-4A3C-8EBC-2A739DCE9C43 DD426ECB-35CF-48E5-A5A9-DE8B48DBDFD7

ភ្នំពេញ: ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីងក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជាចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩កក្កដា ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  ដោយមានការចូលរួមពីក្រុមហ៊ុនសំណង់សៀងហៃ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

ការចុះពិនិត្យនេះក្នុងគោលបំណងដើម្បីមើលទីតាំងដាំបង្គោលផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីងដែលកំពុងសាងសង់ដាំបង្គោល ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា រៀបចំសណ្តាប់ធ្នាប់នៅទីតាំងប្រារព្ធពិធីឱ្យបានរៀបរយ រៀបចំចរាចរណ៍ និងចាត់ចែងការបំពេញភារកិច្ចតាមផ្នែកនីមួយឱ្យបានល្អ ដើម្បីពិធីសម្ពោធនេះប្រព្រឹត្តទៅដោយជោគជ័យ៕

AEC43DA2-E135-428B-BBBF-B2AF92DC8103 67376929-5DB9-4045-A40E-C841E892F189

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment