ខេត្តសៀមរាប :នៅថ្ងៃសៅរ៍១៣ រោជ ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តព្រះសិអារ្យ ស្ថិតនៅបរិវេណ ប្រាសាទបាយ័ន ក្នុងភូមិគោកតាចាន់ សង្តាក់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមតិគ្នាជាឯកឆ័ន្ទបានប្រារព្ធបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ ដែលមានទីតាំងស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។-អ្នកផ្តើមបុណ្យកឋិនទានសាមគ្គីរួមមាន ÷១ .ឯ . ឧ. បណ្ឌិត ធឹម សំផូត និង លោកជំទាវនូ សុខាន់ ព្រមទាំង បុត្រា បុត្រី។
២.ឯ.ឧ ឧត្តមសេនីយ៍ទោ សាយ រិទ្ធីស័ក្ក និង លោកជំទាវ គាត ថាវី ព្រមទាំងបុត្រ។
៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ពុទ្ធលោកជំទាវ ថៃ សេរីរ័ត្ន ព្រមទាំងបុត្រ។
៤.ឯកឧត្តម ធឹម ឌីណា និង លោកជំទាវ វ៉ា សុខណាន ព្រមទាំងបុត្រ.
៥.និងប្រជាពលរដ្ឋ ពុទ្ធបរិសទ័ ចំណុះជើងវត្ត ទូទាំងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
-កម្មវិធីបុណ្យ៖ថ្ងៃសៅរ៍ ទី ១៣ រោជ ខែ អស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ៣០ នាទី បួងសួងសុំសេចក្តីសុខចម្រើន ម្ចាស់ទឹកម្ចាស់ដី បារមីគ្រប់គ្រងក្នុងក្រុងសៀមរាបតាមបីបាច់ថែរក្សាប្រជាពលរដ្ឋទងអស់ និងបន្ទាប់មក និមន្តព្រះសង្ឃ សម្តែងធម៌ទេសនា ។
លុះព្រឹកថ្ងៃអាទិត្យ ១៤ រោជ ខែ អស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករា ជ២៥៦៧ ត្រូវនិងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
វេលា ម៉ោង៧.០០ នាទីព្រឹក ប្រគេនយាគូចំពោះព្រះសង្ឃ។
– ម៉ោង៨.៣០ នាទីព្រឹកនិមន្តសម្តែងព្រះធម៌ទេសនា
– ម៉ោង១០.៣០ នាទី វេរចង្ហាន់ប្រគេនចំពោះព្រះសង្ឃ
– ម៉ោង១.០០នាទី ដង្ហែអង្គកឋិនទានសាមគ្គីប្រទក្សិណ និងដង្វាយព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
ឯ.ឧ បណ្ឌិត ធីម សំផូត តាងនាមឲ្យអង្គកឋិនទានសាមគ្គី បានមានប្រសាន័យថា ពីធីបុណ្យកឋិនទានសាមគ្គី គឺមានសារៈសំខាន់ណាស់ក្នុងចំណោមបុណ្យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯ.ឧ ក៏បានថ្លែងអរគុណ ដល់ ពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទទួលចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងប្រសិទ្ធិពរជ័យជូនដល់ពុទ្ធបរិស័ទ ដែលបានចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីតម្កល់មហាកុសលផលបុណ្យ ទៅអនាគតជាតិខាងមុខ ។សូមបញ្ជាក់ថា ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗ ក្នុងព្រះពុទ្ធសាសនា ។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថា ជាការធ្វើទានដ៏ពិសេសមួយ ដោយមានការប្រគេន សំពត់ស្បង់ ត្រៃចីវរ គ្រឿងស្លៀកគ្របដណ្ដប់របស់ព្រះភិក្ខុសង្ឃ ប្រគេនដល់ភិក្ខុសង្ឃ ក្នុងកឋិនកាល ដែលហៅថា បុណ្យកឋិន គឺបុណ្យប្រគេនសំពត់នេះឯង ដែលប្រជាពុទ្ធបរិស័ទខ្មែរតែងតែនាំយកនូវគ្រឿង សំពត់ ស្លៀកគ្របដណ្ដប់ ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស៣ ខែ ក្នុងវស្សានារដូវកន្លងមក ក្នុងវត្តអារាម ៕ដោយ:(យាយពេញ).