ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ខែតុលា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ចំនួន១១រូប ។
ក្នុងខ្លឹមសារនោះ នាយករដ្ឋមន្រ្តី បានសម្រេចតែងតាំង លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធានទី១ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាអនុប្រធានអចិន្រ្តៃយ៍ លោក ទិត សុធា ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ជាអនុប្រធាន និង លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ជាអនុប្រធាន ព្រមទាំងសមាជិក ៦នាក់ផងទៀត៕ដោយ:(យាយពេញ)