សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមបណ្ឌិត ធីម សំផូត និងលោកជំទាវ នូ សុខាន់ អញ្ជើញចូលរួមកម្មវិធីបួងសួងថ្វាយផ្កាស្រស់ចំពោះព្រះសម្មាសាពុទ្ធនិងវត្ថុស័ក្តិសិទ្ធក្នុងខេត្តសៀមរាប

20231015_101622សៀមរាប:នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ធឹម សំផូត និងលោកជំទាវ នូ សុខាន់  ឯ .ឧ ឧត្តមសេនីយ៍ឯក ធូ សារឿន និង លោកជំទាវ អ៊ុច ថេង និង ឯឧ ឧត្តមសេនីយ៍ទោ សាយ រិទ្ធិស័ក្ក និងលោកជំទាវ គាត ថារីព្រមទាំងពុទ្ធបរិសទ័ជិតឆ្ងាយ បានចូលរួមក្នុងកម្មវិធីបួងសួង ថ្វាយផ្កាស្រស់ ចំពោះព្រះសម្មាសាពុទ្ធ និងវត្ថុស័ក្កសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី ទស្សបារមី ថែរក្សាក្នុងវត្តព្រះសិអារ្យ សុំសេចក្តីសុខ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ស្ថិតនៅក្នុងវត្តព្រះសិអារ្យ បរិវេណប្រាសាទអង្គរធំ ស្ថិនៅភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ទ ជាបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរ គោរពតាមទំនៀមទំលាប់នៃបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ ដែលតែងតែគោរពឡើងជារៀងរាល់ឆ្នាំ ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ  ដែលប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនា និមន្តព្រះសង្ឃ បង្សុកូល រាប់បាត វេចង្ហាន់ និងគ្រឿងឧបភោគ បរិភោគប្រកេនដល់ព្រះសង្ឃ ព្រមទាំងបច្ច័យមួុយចំនួន ដើម្បីជាឱកាសដល់កូនចៅ ដែលបានរស់នៅ ឧទ្ទិស កុសលផលបុណ្យ ជូនសល់បុព្វការីជនដែលបានចែកឋានទៅលោកខាងមុខ និងដើម្បីអោយបានសេចក្តីសុខចម្រើន សេរីសួស្តីដែលកើតពីផលទានរបស់ខ្លួនផង ពោលគឺជឿលើ កម្ម-ផល បុណ្យនិង បាបជាដើម។

20231015_101538

ជាមួយគ្នានេះ វិស័យព្រះពុទ្ធសាសនា ក៏ជា ទិសដៅអថិភាពផងដែរ ក្នុងការអភិវឌ្ឍន៍ជាតិ ជាពិសេសនៅបរិវេណអង្គរ ជាស្មារតីក្នុងការអភិរក្សវប្បធម៌ជាតិ និងគោរពយ៉ាងខ្ជាប់ខ្ជួនលើសាសនាព្រះពុទ្ធ ជាសាសនារបស់ជាតិ តាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ពុទ្ធបរិសទ័ ចំណុះជើងវត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ មកប្រតិបត្តិនៅទីអារាមវត្តព្រះសិអារ្យនេះ យ៉ាងច្រើនកុះករ សរបញ្ជាក់ឃើញថា ការអភិវឌ្ឍន៍ជាតិផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនាតាមគោលនយោបាយនីតិកាលទី៧ របស់រដ្ឋាភិបាលថ្មី ដឹកនាំ ដោយសម្តេចមហាបវរធិបតីជាពេលបច្ចុប្បន្ននេះ និងសូមបួងសួងវត្ថុស័ក្កសិទ្ធិលើលោក តាមថែរក្សា ដលប្រជាពលរដ្ឋខ្មែរបានសេចក្តីសុខគ្របៗគ្នា៕ដោយ:(យាយពេញ)20231015_101519 IMG_20231015_101133_360 20231015_101622 20231015_101701

20231015_101519

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment