សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯ.ឧ ហ៊ុន ម៉ានី បានយកសម្ភារមួយចំនួនធំ ផ្តល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ:នៅព្រឹកថ្ងៃសុក្រន៧ រោច ខែភទ្របទ ឆ្នាំថោះ បច្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាល ខេត្តព្រះវិហារត្រូវបានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី  បានចុះផ្តល់ជូននូវសម្ភារៈពេទ្យរួមមាន៖ ស្រោមដៃពេទ្យចំនួន ២៥កេស ស្មើនឹង ២៥០,០០០ ស្រោមដៃ និង Covid-19 Antigen Test ចំនួន ៤០ប្រអប់ ដែល​ជាអំណេាយ​ដ៏​ថ្លៃ​ថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ  និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុក​ប្រធាន​ប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ខេត្ពព្រះវិហារ ដោយមានការចូលរួមពិធីប្រគល់ពី ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា និងឯកឧត្តម ចិន សារុំ អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយ អ្នកគ្រូពេទ្យ ចាន់ ទិន្នារី សមាជិកអចិន្រ្តៃយ៍ ឯកឧត្តម បណ្ឌិត ធឹម សំផូត សមាជិក ព្រមជាមួយនឹងសមាជិកសមាជិកា ចំនួន១១ នាក់ផ្សេងទៀត។
ក្នុងឱកាសនោះ ឯឧ លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័ក្រចិត្ត ឯកហ៊ុន ម៉ានីបានសំណេះសំណាល និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរខេត្ត ដែកដឹកនាំដោយ ឯ.ឧគីម ឬទ្ធី ជាអភិបាលខេត្ត ជាពិសេស ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ព្រះវិហារ និងអាជ្ញាធរ ជំនាញគ្រប់លំដាប់ថ្នាក់ ដែលបានចុះជួយព្យាបាលជម្ងឺជូនប្រជាពលរដ្ច ដោយឥតគិតថ្លៃ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រ ឯកឧត្តមហ៊ុនម៉ានី កន្លងមក មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្សស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុនម៉ានី ប្រចាំខេត្តព្រះវិហារ បានកំពុងបន្តយុទ្ធនាការ បរិច្ចាគផ្តល់ឈាម ជារៀលរាល់សប្តាហ៍ទី១ នៃខែនីមួយៗ បាន១២លើកមកហើយ ដើម្បីបន្តដល់ដំណើរការផ្គត់ផ្គង់ឈាម ជូនប្រជាពលរដ្ឋ តាមតម្រូវការក្នុងខេត្តព្រះវិហារយើងនេះ៕ដោយ(:យាយពេញ)

20231006_155908

20231006_155633

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment