សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សង្ស័យភ្លើងប្រច័ណ្ឌប្តីចាក់សម្លាប់ប្រពន្ធ៣ថ្ងៃតេសារភាពប្រាប់ប៉ូលិសឲ្យចាប់ខ្លួន

ភ្នំពេញ-កម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិសាត់សហការណ៍ជាមួយនាយដ្ឋានព្រ
ហ្មទណ្ឌក្រសួងមហាផ្ទៃបានប្រគល់ជនសង្ស័យដែលជាឃាតករម្នាក់ឲ្យទៅកម្លាំងនគរបាល
ខណ្ឌសែនសុខ ក្រោយពេលជនសង្ស័យបានតេសារភាពប្រាប់ប៉ូលិសថា-ខ្លួនបានចាក់សម្លាប់
ប្រពន្ធរបស់ខ្លួននៅបន្ទប់ជួលមួយកន្លែងស្ថិតនៅតាមបណ្តោយមហាវិថីហាណូយម្តុំផ្សារដីហុយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញរយះពេល៣ថ្ងៃមកហើយហើយជនដៃដល់ដែលជាឃា
តករបានរត់ទៅសង្ងំលាក់ខ្លួននៅឯស្រុកកំណើតនៅឯស្រុកក្រគរ ខេត្តពោធិសាត់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិនា
ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលចំនុចកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា-សាកសពនារីរងគ្រោះដែលត្រូវជាប្រពន្ធរបស់ឃាតករជាប្តីមានឈ្មោះ ហៀង ជាតិ
អាយុ២៦ឆ្នាំ មុខរបរលក់ទិញទូរស័ព្ទ មានស្រុកកំណើតនៅភូមិស្វាយខ្សាច់កណ្តាល ឃុំស្វាយខ្សាច់កណ្តាល ស្រុក
ស្រីសន្ធរ ខេត្តកំពង់ចាម។ចំណែកជនសង្ស័យដែលជាឃាតករមានឈ្មោះ រ័ត្ន វិជ្ជាអាយុ៣៥ឆ្នាំ មុខរបរលក់ទួរស័ព្ទ
ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។
យោងតាមប្រភពព័ត៍មានពីក្រុមគ្រួសាររបស់សាកសពនារីរងគ្រោះខាងលើបានរៀបរាប់ប្រាប់ថា នារីរងគ្រោះនិងប្តី
កំណាចខាងលើនេះបានរៀបការជាមួយគ្នាជាប្តីប្រពន្ធអស់រយះពេលជិត១០ឆ្នាំមកហើយដោយមានកូនប្រុសស្រីជាចំ
ណងដៃចំនួន៣នាក់ ហើយប្តីប្រពន្ធទាំង២នាក់ខាងលើនេះបានបើកហាងលក់ទិញទូរស័ព្ទដៃនៅឯខេត្តបាត់ដំបង
យះពេល៦ខែចុងក្រោយនេះបុរសជាប្តីដែលជាឃាតករបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងនៅចំនុចកើតហេតុខា
ងលើ ចំណែកប្រពន្ធនិងកូនៗនៅឯស្រុកកំណើតនៅខេត្តកំពង់ចាមមិនបាននៅជាមួយនិងប្តីនោះទេ ស្រាប់តែមុនពេល
កើតហេតុប៉ុន្មានថ្ងៃនេះគេឃើញជនសង្ស័យដែលជាប្តីបានយកប្រពន្ធមកលេងនៅបន្ទប់ជួលរួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួន
ចាក់សោបន្ទប់ពីខាងក្រៅរត់គេចខ្លួនទៅសង្ងំនៅឯស្រុកកំណើតឯខេត្តពោធិសាត់ទើបតែនៅព្រឹកថ្ងៃទី១៥ខែមិនាឆ្នាំ២០២២
នេះជនសង្ស័យបានតេសារភាពប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនរបស់គេតែម្តងទៅ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ប្រគល់មកឲ្យកម្លាំងនគរបាលខណ្ឌសែនសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្តរតាមនិតិវិធី។ចំណែកសាកសពក្រោយពេលកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច័យពិនិត្យរួចរាលហើយហើយបានបញ្ជាក់ថាសាកសពនារីរងគ្រោះខាងលើពិតជាត្រូវបានឃាតករជាប្តីចាក់សម្លាប់ពិតប្រាកដមែន សាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖(យាយពេញ).

001 002 003 004 005

 

 

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment