សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាអញ្ជើញទទួលអំណោយឧបករណ៍តេស្តរហ័សមេរោគកូវីដ-១៩និងសម្ភារៈបរិក្ខាពេទ្យពីសប្បុរសជន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញទទួលអំណោយពីសប្បុរសជន នូវឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួន សម្រាប់ទុកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមីនាឆ្នាំ២០២២ នៅភូមិគ្រឹះសម្តេចផ្ទាល់ក្នុងរាជធានីភ្នំពេញ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចកា
បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងសប្បុរសជនដទៃទៀត ដែលបាននាំយកឧបករណ៍ តេស្តរហ័សរកមេរោគកូវីដ-១៩ចំនួន ២០កេស ម៉ាសចំនួន ៥ម៉ឺនម៉ាស និងឧបករណ៍វាស់កម្តៅរចំនួន ២០០ ជូនសម្តេចសម្រាប់ចែកជូនប្រជាពលរដ្ឋនាឱកាសនេះ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូស បញ្ជាក់ថា កាយវិការមនុស្សធម៌នេះ មានសារៈ សំខាន់នៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលទុកលំបាកប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈ ដែលជំងឺកូវីដ១៩កំពុងរាតត្បាតជាសកលនេះ។សម្តេចប្រធានបានមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងនៅក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩នៅក្នុងការនោះយុទ្ធសាស្រ្តវ៉ាក់សាំងជាការងារ អាទិភាព ដែលទទួលបានជោគជ័យយ៉ាងធំធេង នាំឲ្យកម្ពុជាអាចបើកប្រទេស ស្តារសេដ្ឋកិច្ច និងសង្គមបាន
ឡើងវិញ នាពេលនេះ៕ដោយៈ (យាយពេញ).

h001

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment