សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពីធីប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលស្រុកសណ្តាន់ថ្មី ខេត្តកំពង់ធំ

002

ខេត្ត​កំពង់ធំ​៖ ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​ប្រធាន​គណៈអធិបតី​ក្នុង​ពិធី ប្រកាស​លោក អ៊ុត វណ្ណ​រ៉ា ជា​អភិបាល​ស្រុក​សណ្ដាន់ ជំនួស​លោក ឡ​ង គី​សឹង អតីត​អភិបាល​ស្រុក​សណ្ដាន់ ទៅកាន់​មុខ​តំណែង​ជា​អភិបាល​ស្រុក​សន្ទុក​វិញ ។​ពិធី​ប្រកាស​ចូល​កាន់តំណែង ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០២១ ដោយ​មាន​ការអញ្ជើញ​ចូលរួមពី​សំណាក់​មន្ត្រីរាជការ ប្រធាន អនុប្រធាន​ការិយាល័យ​ជុំវិញ​ស្រុក នៅក្នុង​បរិវេណ​សាលា​ស្រុក​សណ្ដាន់ ក្រោម​វិធានការ ការពារ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការរក្សា​គ​ន្លាត​សុ​វត្តិភាព ពាក់​ម៉ាស់ បាញ់​សម្លាប់​មេរោគ ចំពោះ​អ្នក​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​។​

​បន្ទាប់ពី​លោក ឡ​ង គឺ​សឹង អតីត​អភិបាល​ស្រុក​សណ្ដាន់ បាន​មានប្រសាសន៍ ក្នុងអំឡុង​ដែល​លោក​ដឹកនាំ​អភិវឌ្ឍន៍ រួម​ទាំង​កសាង​សមិទ្ធិ​នានា​ក្នុង​ស្រុក​និង​តាម​បណ្តា​ភូមិ​ឃុំ​រួចមក ។​

​លោក អ៊ុត វណ្ណ​រ៉ា អភិបាលស្រុក​ថ្មី បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ នូវ​គោល​ជំហរ​ដ៏​ច្បាស់លាស់ ក្នុង​ការដឹកនាំ​បង្រួបបង្រួម​សាមគ្គីភាព ឯក​ភ​ភាព​ផ្ទៃក្នុង អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រុក​ឲ្យ​ល្អ​ប្រសើរ គោរព​នូវ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​តម្លាភាព​និង​យុត្តិធម៌ គោរព​និង​ស្តាប់​ការណែនាំ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​។​

លោក សួរ ចាន់​ដា​រ៉ា នាយក​ទីចាត់ការ​ធនធានមនុស្ស​បាន​អាន​សេចក្ដីប្រកាស អនុ​ក្រិត របស់​រដ្នាភិបាល ដោយ លោក អ៊ុត វណ្ណ​រ៉ា ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ស្រុក​សណ្ដាន់ ជំនួស​លោក ឡ​ង គី​សឹង ត្រូវបាន​ប្ដូរ​ភារកិច្ច ជា​អភិបាល​ស្រុក​សន្ទុក និង អ្នកស្រី ស៊ឺម ស៊ី​ដា​រ័ត្ន អតីតៈ​អភិបាលរង​ស្រុក​សណ្ដា​ន់ ដូរ​ទៅ​សាលា​ខេត្តកំពង់ធំ ជំនួស​ដោយ​អ្នកស្រី ឡាក់​សៅ​ច័ន្ទ ជា​អភិបាលរង​ស្រុក​សណ្ដាន់ ។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា បញ្ហា​ជម្ងឺ​កូ​វិដ​-១៩នេះ រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក បាន​កំពុងតែ​យកចិត្តទុកដាក់​បំផុត និង ​អំពាវនាវ​សម្បុរ​ស​ជន​ជួយឧបត្ថម្ភ បន្ថែម​លើ​គោល​របប​ដែល​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ជួយ​ឧត្តម​ក្នុង​មួយ​ថ្ងៃ​២​ម៉ឺន​រៀល​ដល់ អ្នក​ដែល​ពាក់ព័ន្ឋ​និង​ជម្ងឺ​កូ​វិដ​១៩ ដើម្បី​ទប់ស្កាត់​ការពារ​ជម្ងឺ​នេះ​អោយបាន គឺ​ត្រូវតែ​អនុវត្ត​ឲ្យបាន​នូវ​វិធានការ​៣​កុំ​៣​ការពារ របស់​សម្តេច​តេជោ​ហ៊ុន សែន និង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យបាន​គ្រប់​ទីកន្លែង រួមទាំង​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ឲ្យមក​ចាក់​វ៉ាក់សាំង​ដូសទី​៣ ដែល​ជា​ដូ​សជ​ម្រុញ តាម​ពេលវេលា​ដែល​រដ្ឋបាល​ខេត្ត​បានកំណត់​។​​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មានប្រសាសន៍ ជីវិត​មន្ត្រីរាជការ មាន​ការផ្លាស់ប្តូរ​តួនាទី​ភារកិច្ច​គឺជា​រឿង​ធម្មតា តាម​ពេលវេលា​ដែល​ច្បាប់​បានកំណត់ ជា​ពិសេស​នេះ​គឺជា​ការឆ្លើយតប​របស់​ថ្នាក់ដឹកនាំ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់លោក អ៊ុត វណ្ណ​រ៉ា ដែល​ថ្នាក់លើ​ជឿជាក់​និង​ទុកចិត្ត​ផ្តល់​ក្តីសង្ឃឹម ឲ្យ​ដឹកនាំ​មន្ត្រី​រាជការ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ដឹកនាំ​កសាង​អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រុក​ឲ្យមាន​ការរីកចម្រើន និង​បាន​ផ្តាំផ្ញើរ​ដល់ មន្ត្រីរាជការ​នៅក្នុង​ស្រុក​សណ្ដាន់ គោរព​តាមរ​ចនាស​ម្ព័ន្ឋស្រុក ស្តាប់​តាម​ការចាត់ចែង​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ដើម្បី​ការងារ​ទទួលបាន​លទ្ធ​ផល​ជោគជ័យ៕ដោរយ៖(​រំដួលស្ទឹងសែន).

003 002

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment