សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ស សុខា ប្រគល់គ្រឿងឧបភោគ-បរិភោគ និង សម្ភារៈការពារកូវីដ-១៩ជូនរដ្ឋបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបងៈនៅព្រឹកថ្ងៃអង្គារទី១៣ខែ កក្កដា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត បាត់ដំបង បន្ទាយមានជ័យ និងព្រៃវែង បាននាំយកគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារកូវីដ ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង តាមរយៈ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សម្រាប់ចែកជូនដល់ក្រុមការងារ និង ប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបង។គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈ ដែលបានប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបងរួមមាន៖ មី ចំនួន ២០០កេស ត្រីខកំប៉ុង ចំនួន ៥០កេស ជែលសម្លាប់មេរោគ ចំនួន ២០០ដប អាល់កុល ចំនួន ៣០កាន និងម៉ាសការពារ ចំនួន ២០កេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានអមដំណើរឯកឧត្តម ស សុខា ចុះពិនិត្យដំណើរការចាក់វ៉ាក់ នៅមណ្ឌលចាក់វ៉ាក់សាំងដែលមានទីតាំងនៅបុរីរំចេក សម្រាប់សង្កាត់រតនៈ និងចុះមើលសកម្មភាពយុវជនសសយក ដែលកំពុងមមាញឹកក្នុងការចូលរួមជួយសម្របសម្រួលដល់ការចាក់វ៉ាក់សាំងប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

004 005 006

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment