សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ចិញ្ចឹមតោបាន ក្នុងលក្ខខណ្ឌបែបនេះ!!!

002

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមុននេះ បានសម្រេចឱ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញហើយ ដោយត្រូវរក្សាសុវត្ថិភាពសម្រាប់អ្នកជិតខាង និងសមាជិកក្នុងផ្ទះផងនៅលើទំព័រហ្វេសបុក របស់សម្ដេចតេជោ នៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ​ សម្ដេចតេជោ បានលើកឡើងថា៖ “ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង”។ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ។ទាក់ទងទៅនឹងការផាកពិន័័យ សម្ដេចបានបញ្ជាក់ឆ្លើយតបទៅអ្នក(Comment )ថា៖“បើសិនមានផាកពិន័យ ត្រូវជូនត្រឡប់ទៅម្ចាស់ដើមវិញ”។

រូបភាព ម្ចាស់តោបានមកដល់ភ្នំតាម៉ៅ ក្រោយទទួលដំណឹងថា តោអត់ព្រមស៊ីអាហា២ថ្ងៃ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

គួររំលឹកថា កាល​ពី​ថ្ងៃទី​២៧​ ​ខែ​មិថុនា​ ឆ្នាំ​២០២១ ​អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​ រួម​មាន​ព្រះរាជ​អាជ្ញា​រង​ម្នាក់​ សហការ​ជាមួយ​អង្គការ​( Wildlife Alliance ​)បាន​រឹបអូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង ​ស្ថិត​នៅ​ផ្ទះ​លេខ​២២​ ផ្លូវ​៣០៦ ភូមិ​៧​ សង្កាត់​បឹង​កេងកង​១​ រាជ​ធានី​ភ្នំពេញ​។​​

សត្វ​តោ​នោះ​ ​ត្រូវ​បាន​ដឹង​ថា​ ជា​សត្វ​តោ​ឈ្មោល​មាន​អាយុ ១៨​ ខែ ​និង​ទម្ងន់​ ៧០ គីឡូ​ក្រាម​ ​ហើយ​ក្រោយ​ការដក​ហូត ​ក្រុម​ជួយ​សង្គ្រោះ​ ​បាន​បញ្ជូន​សត្វ​តោ​នេះ​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ ប៉ុន្តែតោនោះមិនស៊ីអាហារអស់រយៈពេលប៉ុន្មានថ្ងៃ៕ដោយ៖ (​តាម៉ៅ).

003

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment