សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូវ៉ាក់(Sinovac Vaccine)ចំនួន១លានដូសទៀតបានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមិថុនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ស៊ីណូ​វ៉ាក់ (Sinovac Vaccine) ចំនួន​១​លាន​ដូ​សទៀត ដែល​កម្ពុជា​បាន​បញ្ជារ​ទិញ​ពី​ប្រទេស​ចិន ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ទៀត​ហើយ​។​

គិត​ចាប់ពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ មកដល់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង ៨​លាន​ដូស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ វ៉ាក់សាំង​កូវី​ដ​១៩ ដែល​ទទួលបាន ហើយ​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​របស់​ប្រទេស​ចិន​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាច​ធ្វើទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ស្វះស្វែង​រក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។នៅក្នុង​ខែ​មិថុនា​នេះ វ៉ាក់សាំង​ប្រមាណ ៤.៥​លាន​ដូស នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ដែល​ជា​ការជួយ​ឱ្យ​កម្ពុជា​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ កម្ពុជា​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ១០​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១​នេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ​២០២២៕ដោយ៖(យាយពេញ).001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment