សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្លាប់និងសន្តិសុខជូនប្រជាពលរដ្ឋដោះស្រាយទំនាស់ដីធ្លីនៅសាលាស្រុកកៀនស្វាយ!

12234

ខេត្ត​កណ្តាល ៖ ​ដោយ​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ដែល​បាន​នាំគ្នា​មក​តវ៉ា​នៅ​សាលាស្រុក​កៀនស្វាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​សាលាស្រុក​កៀនស្វាយ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​លោក​ស្នងការរង លោកនាយ​ការិយាល័យ លោក​អធិការ និង​មន្ត្រីក្រោមឱវាទ​ពាក់ព័ន្ធ​ចុះ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​តំណាង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត​លោក​ព្រះរាជអាជ្ញារង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត លោក​អ៑ូ ឈាង​អភិបាល ស្រុក​កៀនស្វាយ និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​បន្ត​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​៕ដោយ៖(តាខ្មៅ).

0067

Filed in: សង្គម

Leave a Reply

Submit Comment