សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការបង្ក្រាបឧក្រិដ្ឋជនជួញ ដូរ គ្រឿងញៀនជនជាតិវៀតណាម-ចិនចំនួន ៦នាក់ ដកហូតថ្នាំញៀនជាង១៣០គីឡូក្រាម

001

ខេត្ត​កណ្តាល ៖ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជន​បរទេស​ចំនួន ៦​នាក់​ក្នុង​បទល្មើស ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជាង​១៣០​គីឡូក្រាម​។​

ប្រតិបត្តិការ​នេះ អនុវត្ត​តាម​បញ្ជា នាយ​ឧត្ដម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​នៅ​ថ្ងៃ​ទី​២៨-២៩-៣០ ខែ​ឧសភា ឆ្នាំ​២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាត់តាំង​ក្រុម​ជំនាញ ដឹកនាំ​សហការ​ស្រាវជ្រាវ​បង្ក្រាប​ដោយ​មាន​លោក ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ​, លោក​ឧត្ដម​សេនីយ៍​ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង​ខេត្ត​កណ្តាល និង​ លោក ស៊ិត វណ្ណៈ ព្រះរាជ​អជ្ញារ​ង​រាជធានី​ភ្នំពេញ បាន​ដំណើរ ការស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប​។​ការបង្ក្រាប​នេះ កម្លាំង​ជំនាញ​ឆែកឆេរ​ទីតាំង​៤​កន្លែង​នៅ ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​, ខណ្ឌ​ច្បារអំពៅ​១​កន្លែង និង​៣​កន្លែង​នៅ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៦​នាក់ មាន​ជនជាតិ​វៀតណាម​១​នាក់ និង​ចិន​៥​នាក់​១. ឈ្មោះ ង្វៀន យ៉ាំង​យិន​(Nguyen Van Vinh) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម​។​

២. ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​។​៣. ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​។៤. ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​កាណាដា ។​៥. ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស ជនជាតិ​ចិន ។​

៦. ឈ្មោះ LI YI ភេទ​ប្រុស ជនជាតិ​ចិន​។​ ​ចំពោះ​សម្ភារ​ដែល​សម្ថ​កិច្ច​ចាប់យក​វត្ថុតាង​គ្រឿងញៀន​៖ ១.​អិច​ស្តា​ស៊ី (MDMA) ទម្ងន់​ជាង ៩៤ គីឡូក្រាម​២. មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​ជាង ៤២.៨៥ ក្រាម​៣. សារធាតុ​ផ្សំ (P2P) ទម្ងន់​ជាង ១០​គីឡូក្រាម​។​

៤.​សម្ភារៈ​សំរាប់​កែឆ្នៃ វេច​ខ្ចប់ ជញ្ជីង​ថ្លឹង មួយចំនួនធំ​។​៥.​រថយន្ត ២​គ្រឿង​។​៦.​អាវុធខ្លី ២​ដើម (​ម៉ាក CF98-9 បង់​២ គ្រាប់​ចំនួន ១៥​គ្រាប់ និង​ម៉ាក P0220 បង់​២ និង​គ្រាប់​ចំនួន ៧​គ្រាប់​) ។​៧.​អាវុធខ្លី (​កែច្នៃ​) ២​ដើម​៨.​ខ្នោះដៃ​២​គូ​៩.​ទូរស័ព្ទដៃ​២​គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដើម្បី​កសាង​សំណុំរឿង​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​តាមច្បាប់​៕ដោយ៖(​តាខ្មៅ).

006 003

 

 

 

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment