សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេដឹកនាំហ្វីលីពីន”មានការបង្ហូរឈាម”ហ្នឹងបញ្ជូននាវាចម្បាំងប៉ះទង្គិចនាវាចិន២៤០គ្រឿង ដែលកំពង់រំលោភដែនសមុទ្រ

004

ប្រទេសហ្វីលីនពីនៈសៅឆៃណា ម៉ណីងប៉ុស្ត៍ (south china Morning post) បានរាយការណ៍ពីទំនាក់ទំនងរវាងចិននឹងហ្វីលីពីន ដែលកំពង់ក្ដៅគគុកម្ដងទៀត ក្រោយពីប្រធានាធិបតីរ៉ូតរិកូ ឌូទែតេ មេដឹកនាំហ្វីលីពីន ថ្លែងថា ហ្នឹងបញ្ជូននាវាចម្បាំងទៅប្រឈមមុខជាមួយកងនាវាចិនប្រមាណ២៤០គ្រឿង ដែលឈរជើងនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វីលីពីន ក្នុងដែនទឹករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង តាំងពីខែមិនាកន្លងមក បើទោះជារដ្ឋាភិបាលហ្វីលីពីនអំពាវនាវឲ្យចិន ដកចេញកងនាវាជាច្រើនលើកច្រើនសារ តែចិនត្រឡប់ជាអាងថា គ្រាន់តែជាទូលនេសាទ និង មានហេតុចាំបាច់ត្រូវអណ្ដែតនៅបរិវេណខាងលើ”បើយើងទៅទីនោះ ដើម្បីអះអាងតំបន់អំណាចតុលាការរបស់យើង វាហ្នឹងមានការបង្ហូរឈាម ពេលនេះខ្ញុំមិនបានចាប់អារម្ភការនេសាទប៉ុន្មានទេ ខ្ញុំមិនគិតថា មានត្រីច្រើន ដែលនាំឲ្យឈ្មោះគ្នា”លោកឌូ ទែតេថ្លែង ខណៈថ្លែងព័ត៍មានតាមស្ថានីយ៍ទូរទស្សន៍ កាលពីរសៀលថ្ងៃចន្ទ័ទី១៩មេសា។ហើយថា បើនៅថ្ងៃអនាគតមានជម្លោះទាក់ទងជាមួយធនធានធម្មជាតិខាងសមុទ្រ ខ្លួនហ្នឹងបញ្ជូននាវាចម្បាំង៥គ្រឿងចេញទៅ”ពួកគេអាចប្រម៉ាញ់….ពួកគេហ្នឹងលេងគ្នាឯងក៏បានហើយមកមើលថា អ្នកណាហ្នឹងលឿនជាង តែពេលណាយើងផ្ដើមការខួង ពេលណាយើងផ្ដើមបាន អ្វីក៏ដោយដែលនៅក្នុងសមុទ្រចិន ដូចជាប្រេងរបស់យើង នៅពេលដល់វេលានោះ ខ្ញុំហ្នឹងបញ្ជូននាវាព៌ណត្រាវទៅទីនោះ ដើម្បីទាមទារយកសិទ្ធដែលមាន”ថាពួកគេផ្ដើមខួងប្រេងទីនោះ ខ្ញុំហ្នឹងប្រាប់រដ្ឋាភិបាលចិនថា នោះជាផ្នែកមួយរបស់កិច្ចព្រមព្រៀងរបស់យើងឬអត់?បើមិនមែនកិច្ចព្រមព្រៀង ខ្ញុំក៏ហ្នឹងខួងប្រេងទីនោះដែរ បើពួកគេបានប្រេងនោះ គួរល្មមដល់ពេលហើយដែលយើងគួរលូកដៃដូចគ្នា”លោកឌូ ទែតេសង្កត់ធ្ងន់៕

003 004

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment