សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេដឹកនាំចិន អំពាវនាវឲ្យមានការរួមជាក្រុមខាងសេដ្ឋកិច្ច ដើម្បីស្ដារពិភពលោក

ប្រទេសចិនៈ កាលពីថ្ងៃទី២០មេសា ប្រធានាធិបតីស៊ី ជិនភីង មេដឹកនាំចិន បានអំពាវនាវឲ្យមានការចាត់ចែងកិច្ចការទូទាំងពិភពលោក ដោយស្មើភាពគ្នាកាន់តែច្រើនឡើង នឹងបដិសេធ៍ការជាមហាអំណាច ដែលជាបណ្ដើរៗកាន់កាប់មើលការខុសត្រូវគាបសង្កត់លោករបស់សហរដ្ឋ ក្នុងស្ថានភាពតឹងតែងដែលកើនឡើងរវាងសហរដ្ឋនិងចិន លើបញ្ហាមួយចំនួន តាំងពីសង្រ្គាមពាណិជ្ជកម្ម នឹងបច្ចេកវិទ្យា ការល្មើសសិទ្ធមនុស្ស រហូតដល់បញ្ហាតៃវ៉ាន់ ហុងកុង នឹងសមុទ្រចិនខាងត្បូង។នៅក្នុងកិច្ចប្រជុំបូអាវ ហ្រ្វម អេស៊ា ប្រចាំឆ្នាំ នៅតំបន់ហៃណាន ភាគខាងត្បូងរបស់ចិន ដែលត្រូវមើលឃើញថា មានសារៈសំខាន់ប្រៀបធៀបនឹងកិច្ចប្រជុំសភាសេដ្ឋកិច្ចលោក នៅក្រុងដាវ អស នៅញូវស៊ីឡែន មេដឹកនាំចិនបានថ្លែងសន្ទរកថា រហូតក្នុងពិធីបើកតាមវីដេអូជាមួយមន្រ្តី និងមេដឹកនាំធុរកិច្ចជាង២.០០០នាក់ ដោយមានមេដឹកនាំលំដាប់ពិភពលោក និងប្រធានមូលនិធិហិរញ្ញវត្ថុអន្តរជាតិ និងសហប្រជាជាតិ ចូលរួមពិធីបើកដោយប្រពន្ធ័អនឡាញ អំពាវនាវឲ្យមានការកែទម្រង់ប្រពន្ធ័គ្រប់គ្រងពិភពលោក ដែលមានជាយូរមកហើយ អោយស្របជាមួយទស្សនៈនិងតម្លៃនិយមដែលសម្បូណ៌បែប របស់សហគមន៍អន្តរជាតិ ជំនួយអោយបើទោះជាប្រទេសធំៗមិនប៉ុន្មានប្រទេស ដោយបានបញ្ជាក់ថា លោកត្រូវការភាពយុត្តិធ៌ម មិនមែនភាពជាម្ចាស់ពិភពលោក។ខណៈដែលប្រធានាធិបតីចូ បៃដេន របស់សហរដ្ឋ ក៏ទើបហ្នឹងរៀបចំកិច្ចប្រជុំកំពូលនៅសេតវិមាន បែបច្លួនទល់ខ្លួនលើកដំបូង ជាមួយនាយករដ្ឋមន្រ្តីយ៉ូឈិ ហ៊ិដេះ ស៊ូកះ របស់ជប៉ុន កាលពីថ្ងៃទី១៦មេសា ដោយមេដឹកនាំប្រទេសទាំង២ សុទ្ធតែសម្ដែងការព្រួយបារម្ភ ដល់ស្ថានការណ៍ផ្នែកសិទ្ធមនុស្សនៅហុងកុង និងតំបន់ស៊ីនចៀងរបស់ចិន ដែលសហរដ្ឋថ្លែងថា រដ្ឋាភិបាលចិនសម្លាប់ផ្ដាច់ពូជជនជាតិមុស្លីមអ៊ុយកូ ក្រៅពីនេះ នៅបានសម្ដែងនៅកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ចិន ដោយហ្នឹងរួមគ្នាវិនិយោគទុនលើវិស័យផ្សេងៗ ជាអាថៈបច្ចេកវិទ្យា5G កុំព្យូទរ័ ជីណូមិក និងប្រើឧប្បករណ៍សម្រាប់ផល្លិតផល សេមិខន ដាក់តេ ។មេដឹកនាំចិន នៅបានស្នើឲ្យមានការរួមក្រុមខាងសេដ្ឋកិច្ចទូទាំងពិភពលោកឲ្យវ្រើនឡើង និងព្រមានមិនអោយមានការផ្ដាច់ចេញពីគ្នា ព្រោះក្រៅពីខុសទៅហ្នឹងលក្ខការខាងសេដ្ឋកិច្ច និងទីផ្សារ នៅមិនកើតប្រយោជន៍ដល់អ្នកណាទាំងអស់ ព្រមទាំងអំពាវនាវឲ្យសហរដ្ឋ និងសម្ពន្ធ័មិត្ត ចៀសវាងការបង្គាប់បញ្ជារអ្នកផ្សេង មិនគួរកំណត់ច្បាប់ទម្លាប់ដល់ប្រទេសផ្សេង កិច្ចការអន្តរជាតិដំណើរការដោយវិធីការចចារ ជជែកនិងគ្រប់ប្រទេឋមានចំណែកក្នុងការសម្រេចអនាគតរួមគ្នា។យ៉ាងណាក៏ដោយ បើទោះជាទំនាស់គ្នាជាបន្តបន្ទាប់ តែទាំងសហរដ្ឋនិងចិន បានរួមគ្នាតស៊ូជាមួយការប្រែព្រួលសភាពភាពអាកាស ដោយលោក ចន ខេរី ទូតពិសេសផ្នែកសភាពអាកាសរបស់សហរដ្ឋ បានទៅចូលរួមប្រជុំនៅសៀងហៃ កាលពីសប្ដាហ៍មុន និងព្រមព្រៀងក្នុងការដំណើរការដែលជារូបធ៌ម ដើម្បីរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់៕

008

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment