សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សេចក្តីណែនាំរបស់ក្រសួងព័ត៌ឲ្យផ្អាកផ្សាយគ្រឿងស្រវឹង

រាជធានីភ្នំពេញ៖ ជម្រាបមកឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍គ្រប់ប្រព័ន្ធ និង ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់។

កម្មវត្ថុៈផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងអំឡុងពេលអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងកូវីដ-១៩។យោងៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ស្តីពីការហាមលក់គ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងអំឡុងពេលបិទខ្ទប់នៅក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញ និង នៅក្រុងតាខ្មៅនៃខេត្តកណ្តាល។តាមកម្មវត្ថុៈនិងយោងខាងលើខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និង ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ជ្រាបបថាអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការផ្អាកលក់គ្រឿងស្រវឹងនៅទូទាំង ប្រទេសនៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និង រក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឈានទៅបញ្ចប់ព្រឹត្តិ ការណ៍ថ្ងៃទី២០កុម្ភៈឆ្នាំ២០២១ នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងព័ត៌មានសូមធ្វើការណែនាំឱ្យម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍  គ្រប់ប្រព័ន្ធ និង ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការផ្សព្វផ្សាយគ្រឿង ស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី សហការអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ដោយ៖ (​ចប្ប៉ាប៉ែតប៉ែត).

 

p1

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment