សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបានអំណោយថវិកាមួយចំនួនធំ ពីលោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ខេត្តបន្ទាយមានជ័យៈសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយពីលោកបណ្ឌិត ស៊ាង ប៊ុនលាងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន តាមរយៈលោក ថូ គឹមស្រ៊ាង ដើម្បីចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ខេត្ត និងកងកម្លាំងកំពុងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ប្រយុទ្ធនឹងការរីករាលដាលនឹងជំងឺកូវីដ១៩ ។អំណោយថវិកាដែលបានប្រគល់រួមមាន៖ឧបត្ថម្ភដល់រដ្ឋបាលខេត្តបន្ទាយមានជ័យចំនួន ២,០០០,០០០រៀល, ស្នងការរដ្ឋាននគរបាលខេត្ត ២,០០០,០០០រៀល និង កងរាជអាវុធហត្ថខេត្តចំនួន២,០០០,០០០រៀល។

លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណ និង ជូនពរលោកបណ្ឌិត ស៊ាង ប៊ុនលាង និង លោស្រី ព្រមទាំងបុត្រា បុត្រី ចៅៗ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ទទួលបាននូវពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងជៀសឆ្ងាយពីជំងឺកូវីដ១៩ ៕ដោយ៖ (​ ចប្ប៉ាប៉ោយប៉ែត).

0022

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment