សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្រទេសរុស្ស៊ី បណ្ដេញទូតសាធារណៈរដ្ឋឆែក២០រូប ចេញពីប្រទេស

ប្រទេសរស្ស៉ីៈក្រសួងការបរទេសរុស្ស៊ីប្រកាស បណ្ដេញមន្រ្តីទូត២០រូបរបស់ស្ថានទូតសាធារណៈរដ្ឋឆែក ប្រចាំក្រុងមូស្គូ ចេញពីប្រទេស ដើម្បីឆ្លើយតបដែលសាធារណៈរដ្ឋឆែកប្រកាស បណ្ដេញមន្រ្តីស្ងានទូតរុស្ស៊ី១៨រូប ចេញពីស្ថានទូតរុស្ស៊ីប្រចាំទីក្រុងប្រាក។ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា បានកោះហៅលោកវិថេស ស្លាហ្វ ភិវ៉នកា ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំរុស្ស៊ីចូលជួប និងប្រតិកម្មយ៉ាងខ្លាំងដល់ទង្វើដែលអមិត្ត របស់រដ្ឋាភិបាលសាធារណៈរដ្ឋឆែក ។សូមជំរាបថា រដ្ឋាភិបាលរុស្ស៊ី បានប្រកាសប្រាប់លោក ភិវ៉ន កា ថា មន្រ្តីទាំង២០រូបខាងលើ នៅស្ថានទូតសាធារណៈរដ្ឋឆែក ត្រូវធ្វើដំណើរចាកចេញពីរុស្ស៊ីនៅក្នុងថ្ងៃនេះ។ក្រៅពីនេះ ក្រសួងការបរទេសរុស្ស៊ី បានសុំឲ្យស្ថានទូតសាធារណៈរដ្ឋឆែក កាត់បន្ថយចំនួនការជួលធ្វើការមន្រ្តីមូលដ្ឋាន ចុះមកនៅត្រឹមកម្រិតដូចគ្នារបស់ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងប្រាកផងដែរ។សារព័ត៍មានស៊ីនហួរ រាយការណ៍ថា កាលពីថ្ងៃសៅរ៍កន្លងមក លោកអាន់ដ្រ្តេ បាប៊ិស នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋឆែកបានឲ្យដឹងថា រដ្ឋាភិបាលបានបណ្ដេញមន្រ្តីស្ថានទូតរុស្ស៊ី១៨រូប ចេញពីស្ងានទូតរុស្ស៊ីប្រចាំទីក្រុងប្រាក ដោយចោទប្រកាន់ថា ជាសមាជិកអង្គភាពស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ដែលមានការពាក់ពន្ធ័ជាមួយហេតុផ្ទុះឃ្លាំងយោថូប្បករណ៍ កាលពីឆ្នាំ២០១៤ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់២នាក់ ខណៈដែលក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា រដ្ឋាភិបាលសាធារណៈរដ្ឋឆែក ប្រើលេសដែលមិនមែនជាការពិត ដើម្បីប្រឆាំងរុស្ស៊ី ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមក ដើម្បីយកចិត្តសហរដ្ឋ ក្រោយពីមិនយូរប៉ុន្មាននមកនេះ សហរដ្ឋបានប្រកាសដាក់ទណ្ឌកម្មរុស្ស៊ី៕750x4

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment