សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ព្រះមហាក្សត្របានត្រាស់បង្គាប់ បណ្ដេញលោកផ្កាយ២ អ៊ុង ចាន់ធួក ចេញពីក្របខ័ណ្ឌនគរបាលជាតិហើយ!

 

 

 

HJK

ភ្នំពេញៈ លោកផ្កាយ២ អ៊ុង ចាន់ធួក មិនត្រឹមតែជាប់ខ្នោះប៉ុណ្ណោះទេគឺត្រូវទាំងលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិថែមទៀតផង។កាលពីថ្ងៃទី១៧.០៤.២០២១ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដកហូតឋានរស័ក្ដិនិង លុបឈ្មោះលោក ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិចេញពីក្របខ័ណ្ឌហើយ ។សូមបញ្ជាក់ថា៖ លោកផ្កាយ២ អ៊ុង ចាន់ធួក រួមនិងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាលចាប់វាយខ្នោះទាំងយប់ផងដែរ  នៅចំណុចផ្ទះជួលលេខ58 ផ្លូវវេងស្រេង ឋិតភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៩យប់ថ្ងៃទី១៦ខែមេសា​ឆ្នាំ២០២១។មនុស្សទាំងនាក់ផ្សេងទៀតរួមមានឈ្មោះ៖ ទី១-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះរបស់ លោកឈ្មោះ អ៊ុង ចាន់ធួក។២-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះរបស់ លោក អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់៕ដោយ៖(​យាយពេញ).

YUO 078

Filed in: សន្តិសុខ

Leave a Reply

Submit Comment