ខេត្តកណ្តាលៈនៅថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីអនុវត្តយន្តការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្នុងការគាំពារប្រជាពលរដ្ឋដែលកំពុងរងគ្រោះនិងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តាមសេចក្តីសម្រចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមកិច្ចប្រជុំតាមរយៈប្រព័ន្ធ( Video Conference ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជំនាញពាក់ព័ន្ធ និង គណៈអភិបាលក្រុង ស្រុកទាំង១១ ព្រមទាំងក្រុមការងារពាក់ព័ន្ធដើម្បីដោះស្រាយឲ្យទាន់ពេលវេលា។ដោយ៖ (តាខ្មៅ).











































