សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនាំយកអំណោយជូនមណ្ឌលសកម្មភាពទាំង១៨

003

ខេត្តកណ្តាលៈនៅថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២១។ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាននាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូននៅតាមមណ្ឌលសកម្មភាពទាំង១៨ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។លោក ឧត្ដមសេនីយ៍ទោ បានមានប្រសាសន៍ណែនាំថា៖នៅតាមគោលដៅឲ្យយកចិត្តទុកដាក់កាន់តែខ្លាំង អនុវត្តតាមសេចក្តីសម្រេចលេខ៥០និង៥១របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ។បើយោងតាមប្រភពពីប្រជាពលរដ្ឋពីរស់នៅខេត្តកណ្តាលបាននិយាយបានលួចសរសើរ លោក​ស្នងការនគរបាលខេត្តកណ្តាលថា៖បានបំរើប្រជាពលរដ្ឋបានល្អប្រសើរ​ដែលគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះបំពេញកាតពកិច្ចមិនថាយប់ឬថ្ងៃឡើយ ពោលគឺ ដើម្បីសេចក្តីសុខរបស់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ៕ដោយ៖ (តាខ្មៅ) .003

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment