ខេត្តបន្ទាយមានជ័យៈ នៅយប់សុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤នៅវេលាម៉ោង0១:៤០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ ចំនួន06នាក់ ដឹកនាំដោយលោកមកវ/ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធា កងពល51 និង កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរចំនួន06នាក់ កុមារី02នាក់ រត់រួច02នាក់(ជាអ្នកនាំផ្លូវ) បំរ៉ុងលួចឆ្លងដែនខុសច្បាប់ដោយគេចវេសពីសមត្ថកិច្ចពីខ្មែរទៅថៃ នៅចំណុចស្តារវីឡា ភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តប/ជ។
1-ឈ្មោះ ជាវ ការ៉ាន់ ភេទប្រុស អាយុ35ឆ្នាំ លក់ដូរនៅផ្សារឡុងក្លឿមានទីលំនៅភូមិក្បាលស្ពាន2 សង្កាត់ក្រុងប៉ោយប៉ែត 2,ឈ្មោះ ឈិត ពន្លឺ ភេទប្រុស អាយុ32ឆ្នាំ លក់ដូរនៅផ្សារឡុងក្លឿ, 3-ឈ្មោះ អេង មិនា ភេទស្រី អាយុ14ឆ្នាំ(សិស្ស), 4-ឈ្មោះ អេង ចាន់ណា ភេទស្រី អាយុ6ឆ្នាំ (សិស្ស) មានទីលំនៅភូមិក្បាលស្ពាន1 សង្កាត់-ក្រុងប៉ោយប៉ែត ។និងអ្នកនាំផ្លូវ02នាក់(ប្រុស) មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ស្រមោល។ចំណែកអ្នកទាំង04នាក់ ត្រូវបានកម្លាំងចំរុះ បញ្ជូនយកទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ។
បើតាមការឲ្យដឹងពីលោក រស់ ពិសិដ្ឋ នាយប៉ុសិ៍នគរបាលបឹងសាគូ នៃវរការពារព្រំដែនគោក៩១១ បានថ្លែងប្រាប់អង្គភាព (pvhtv)ថា ដោយយោងតាមបទបញ្ជា របស់លោកអភិបាល នៃគណៈអភិបាលខេត្ត ក៏ដូចជា លោកមេបញ្ជាការវរ ត្រូវតែអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យខានតែបាន ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ។ជាការពិតណាស់ ប៉ុស្តិ៍នគរបាលបឹងសាគូក្រោមការដឹកនាំរបស់លោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសារគូ ត្រូវមជ្ឍដ្ឋានមើលឃើញថា បានអនុវត្តន៍កាត្តពកិច្ចបានល្អប្រសើរគួរជាទីមោទនភាពផងដែរ៕ដោយ(យាយពេញ).











































