សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អាជ្ញាធរស្រុកលើកដែកអនុវត្តតាមសេចក្ដីសម្រេចរបស់រាជ រដ្ឋាភិបាលស្ដីពីការហាមឃាត់ការធ្វើដំណើរ និង ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្ន

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគោលដៅ ផ្លូវជាតិលេខ១ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តព្រៃវែង ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកលើកដែក ពិសេសកងកម្លាំង ត្រូវយកចិត្តទុកដាក់អនុវត្តអោយបានម៉ឺងម៉ាត់តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៤៤សសរ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងដែរថា៖ ស្រុកលើកដែក ខេត្តកណ្តាលមានគោលដៅចំនួន ១ មានព្រំប្រទល់ជាប់នឹងខេត្តព្រៃវែង តាមផ្លូវជាតិលេខ១ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល៕ដោយ៖​(​តាខ្មៅ).002 003

Filed in: សង្គម

Leave a Reply

Submit Comment