សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្មេងស្រីម្នាក់បញ្ចូលថ្មទូរស័ព្ទបណ្តើរ មើលរឿងបណ្តើរដាក់លើទ្រូងបណ្តាលឲ្យឆក់ស្លាប់!!!

ខេត្តក្រចេះ​ ៖​ ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ ខណៈ​បញ្ចូល​ថ្ម​ទូរស័ព្ទ​បណ្តើរ​និង​មើល​រឿង​បណ្តើរ​ ដោយសារ​ដាក់​ទូរស័ព្ទ​នៅ​លើ​ដើមទ្រូង​ ។​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២១​ ក្នុងភូមិ​ចុង​កោះ​ សង្កាត់​កោះ​ទ្រង់​ ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ។​

ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ ខេ​ង​ កា​ណា​ អាយុ​១០​ឆ្នាំ​ ។​ ចំណែក​ទូរស័ព្ទ​ដែល​ឆ្លង​ចរន្ត​តាម​រយៈ​ខ្សែ​បញ្ចូល​ថ្ម​ឆក់​នាង​ស្លាប់​ម៉ាក​អាយ​ហ្វូ​ន​៥(iPhone-5 )។​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​ សូម​ចៀសវាង​ដាច់ខាត​កុំ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ពេល​កំពុង​បញ្ចូល​ថ្ម​ ព្រោះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​(​ដូច​ជា​ ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​ឆក់​ ឬ​អាច​ក្តៅ​ទូរស័ព្ទ​បណ្តាល​ផ្ទុះ​បាន​)​ ៕ដោយ៖ (​រំដួលក្រចេះ).001 002 003

Filed in: សង្គម

Leave a Reply

Submit Comment