សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សេចក្តីប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

ភ្នំពេញៈក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសអន្តរក្រសួងរួមគ្នា ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។សេចក្តីប្រកាសអន្តរក្រសួងបញ្ជាក់ថាការពិន័យអន្ដរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ជាងនេះទៅទៀតចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវដាក់ទណ្ឌកម្មពិន័យអន្ដរការណ៍ ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០ (ប្រាំលាន)រៀលដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត។កម្រិតទឹកប្រាក់សម្រាប់ការដាក់ទណ្ឌកម្មពិន័យអន្ដរការណ៍ទៅតាមវិធានការរដ្ឋបាលនីមួយចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលត្រូវសម្រេចដោយរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយ។លើសពីនេះទៀតប្រសិនបើបុគ្គលមិនគោរពវិធានការរដ្ឋបាល មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានបង្កាន់ដៃពិន័យអន្តរការណ៍នោះបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមាននីតិសប្បទាជានគរបាលយុត្តិធម៌ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាជម្រះក្តីដែលមានសមត្ថកិច្ចចាត់ការតាមនីតិវិធីជាធរមាន៕ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា.001 002 003 004 005

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment