សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អាវុធហត្ថរាជធានីភ្នំពេញសម្តែងការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីហ្គៀគ្រុប

ភ្នំពេញៈនា​រសៀល ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល​អង្ករ​ចំនួន ០២​តោន ពី​ក្រុមហ៊ុន ជី​ហ្គៀ គ្រុប​​ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ​របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ ផៃ វ៉ាន់​នាយការិយាល័យ​ភស្តុភារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរសជន​ខាងលើ ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ​អង្ករ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​៕ដោយ៖​(យាយពេញ).

002

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment